khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ដើម្បីសំណេះសំណាលសាកសួរសុខទុក្ខ និងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលាឆ្នាំ២០២៣ នៅសាលាឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ ជំនួយការស្មៀន មេប៉ុស្តិរដ្ឋបាលឃុំ លោកប្រធានភូមិសរុបចំនួន១៥រូបស្ត្រី៣រូប ដើម្បីសំ ណេះសំណាលសាកសួរសុខទុក្ខ និងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំ បញ្ហាប្រឈម និងផែនការបន្ត។បន្ទាប់ពីបានស្ដាប់របាយការណ៍លោកស្រីមេឃុំរួច មក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំកន្លងមកក្នុងការដឹកនាំគ្រប់គ្រង ធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គមពិសេសក្នុងឧិកាសបុណ្យ ភ្ជុំបិណ្ឌកន្លងមក ការចលនាឲ្យប្រជាជនគ្រប់អាយុទៅ ចុះឈ្មោះបោះឆ្នោតបានច្រើនតាមផែនការ គ.ជ.ប និងការត្រៀមលក្ខណ: សម្រាប់បង្កបង្កើន ផល ស្រែ ចម្ការ នារដូវ សម្រក… ។ឯកឧត្តម បានសំណូមពរ កុំបីស្កប់ស្កល់ចំពោះស្នាដៃសម្រេចបានកន្លងមក ត្រូវបន្តសាមគ្គីផ្ទៃក្នុង ត្រូវបន្តផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អទាន់ពេល ត្រូវបន្តយកចិត្តទុកដាក់បំផុតធ្វើឲ្យភូមិឃុំមានសុវត្ថិភាព ដោយបំផុស ចលនាប្រជាជនម្នាក់ជាប្រជាការពារម្នាក់ ត្រូវបន្តខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រូវសហការជាមួយសាលារៀនពីការលក់ដូរចំណី អាហារ ត្រូវបំផុសចលនាអនាម័យភូមិស្ថាន ពិសេសកាត់បន្ថយការ ប្រើថង់ប្លាស្ទិក…. និងចុងក្រោយបានជម្រាបជូនពីផែនការឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ ។ ចុងបញ្ចប់ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់អ្នកចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ